ពាក្យ [peak] : Word

កត់ចំណាំ:

កិ. : កិរិយាសព្ទ (Verb)

ន. : នាម (Noun)

គុ. : គុណនាម (Adjective)

 

ពាក្យចែកជា ប្រភេទផ្សេងៗគ្នា ដូចជា: (It separates by two different kinds such as):

១. ពាក្យពហុន័យ (Homonym): គឺជា ពាក្យមួយ ដែរ អាន និង សសេរដូចគ្នា ប៉ុន្តែ មានន័យ ផ្សេងគ្នា ។

Is a word, read and writing are the same, but it means different.

មានដូចជាពាក្យ: “ការ, កើត,……

ការ “ [ka]

ឧទាហរណ៍:(example):
សុក ការ នៅខែក្រោយ [sok ka nov khe kroy]

Sok will marry next month.

ការ : (កិ. រៀបអាពាហ៍ពិពាហ៍): Marry

គាត់ សម្រេច ការ នោះ ហើយ ។ [kaot samrach ka nos herz]

He already succeed in his work.

ការ : (ន. ភារកិច្ច): Job, duty

មេមាន់នេះ ការ កូនបានល្អណាស់។

[me-moin nis ka koun ban la-or nas]

Hen protects her chicken well.

ការ : (កិ. ថែរក្សា / ការពារ) look after, protect.

នាង ការ សរសៃសូត្របានល្អណាស់

[neang ka sor-sai soth ban la-or nas]

She prepares silk well.

ការ : (កិ. រៀបសូត្រជាដុំ): Prepare silk.

កើត “ [kert]

ឧទាហរណ៍:(example):
នាង កើត នៅឆ្នាំ ១៩៩០

[neang kert nov chhnam 1990]

She was born in 1990.

កើត : (កិ. លេចមានឡើង): born

នៅថ្ងៃ១២ កើត មានចន្ទគ្រាស

[nov thngai ១២ mean chan-kreas]

There is  solar eclipse on the 12th.

កើត : (ន. ការរះឡើង): rise

ទិសខាង កើត

[tis khang kert]

East.

កើត : (ន. ឈ្មោះទិស): Name of direction.

2- ពាក្យន័យដូច (Synonym): ជាពាក្យមួយប្រភេទ ដែលសរសេរ និង អានខុសគ្នា ប៉ុន្តែមានន័យ ស្រដៀងគ្នា ឬ ដូចគ្នា ។

Is a word, read and writing are different, but it means synonym or the same.

មានដូចជា:

ធំ [thom]- big, huge, large: សម្បើម, មហិមា, ជ្រងោ ។

សម្បើម [sam-berm]

មហិមា [mo-hi-mea]

ជ្រងោ [chro-ngor]

ក្រ [kror]- poor: គ្មាន, ខ្សត់, ទាល់, អត្តខាត់, ខ្វះ។

គ្មាន [k’mean]

ខ្សត់ [k’sort]

ទាល់ [tarl]

អត្តខាត់ [at-takat]

ខ្វះ [kmas]

ធំ [thom]- big: សម្បើម, មហិមា, ជ្រងោ ។

ក្រ [kror]- poor: គ្មាន, ខ្សត់, ទាល់, អត្តខាត់, ខ្វះ។

៣. ពាក្យសូរដូច (Homophone): ជាពាក្យមួយប្រភេទ ដែលមាន សូរអានដូចគ្នា ប៉ុន្តែ ការសរសេរ និង អត្តន័យខុសគ្នា។

(A word that has the same sound reading, but the writing and meaning are different.)

មានដូចជា: កាំ, កម្ម, កា, ការ, ការណ៍, ។

កាំ, កម្ម [kam]
កា, ការ, ការណ៍ [ka]
៤. ពាក្យផ្សំ (Compound Word): គឺជាពាក្យដែល កើតឡើងដោយការផ្សំ រវាងពាក្យនិង ពាក្យ ចាប់ពីពីរ ពាក្យឡើងទៅ ។ ពាក្យផ្សំនឹងក្លាយជា ពាក្យមួយថ្មី មានន័យថ្មីមួយទៀត។

(Is the word formed by combining words and words and it starts from two words upwards. The word binding becomes a new word,and the meaning another different.)